អំពីការបង្កើតរដ្ឋាករ

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ត្រូវបានបង្កើតទ្បើងដោយរដ្ឋបាលរាជធានីភ្នំពេញ យោងតាមលិខិតបទដ្ឋានមូយចំនួនដូចខាងក្រោម៖
• អនុក្រឹត្យលេខ ៣០ អនក្រ.បក ចុះថ្ងៃទី ១២ ខែ មេសា ឆ្នាំ ១៩៩៩ ស្តីពីរបបរដ្ឋបាលហិរញ្ញវត្ថុ និង ការប្រព្រឹត្តទៅនៃរដ្ឋាករខេត្ត - ក្រុង
• លិខិតលេខ៧៤៤ សជណ.ផក ចុះថ្ងៃទី២១ ខែ ០៥ ឆ្នាំ ២០១៤ របស់ទីស្តីការគណៈរដ្ឋមន្រ្តី
• លិខិតលេខ ១៦៧៣ សជណ ចុះថ្ងៃទី១២ ខែ ០៨ ឆ្នាំ២០១៤ របស់ក្រសួងមហាផ្ទៃ
• លិខិតលេខ ៣៥៩១ សហវ.អទច ចុះថ្ងៃទី២៥ ខែ ០៥ ឆ្នាំ ២០១៥ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
• ដីកាលេខ ០៥ ដក.ផវិ.ប្រករ ចុះថ្ងៃទី ២២ ខែ ០៩ ឆ្នាំ ២០១៥ របស់រដ្ឋបាលរាជធានីភ្នំពេញ
• លក្ខន្តិកៈ និងសៀវភៅបន្ទុករបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ចុះថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៦

គោលបំណង

• បង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ធានាសុវត្ថិភាព និង ផាសុកភាព ជូនប្រជាពលរដ្ឋ
• កាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ និង ការបំពុលបរិស្ថានក្នុងរាជធានីភ្នំពេញ
• កាត់បន្ថយការចំណាយលើការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន សន្សំសំចៃថវិកា និង ផលប៉ះពាល់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ
• ចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយ:ការផ្តល់សេវាដឹកជញ្ជូនដែលមានតំលៃសមរម្យ សុវត្ថិភាព និង មានផាសុកភាព

បេសកកម្ម

• ធ្វើការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋ ពីការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ដើម្បីចូលរួមក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ និង ការបំពុលបរិស្ថានក្នុងរាជធានីភ្នំពេញ
• អប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អោយមានការយល់ដឹងពីសេវាដឹកជញ្ជូនសាធារណៈនិងចូលរួមសហការ ដើម្បីធ្វើអោយសេវានេះដំណើរការទៅដោយរលូន និង ទទួលបានជោគជ័យ
• ផ្តល់សេវាដឹកជញ្ជូនសាធារណៈ ជូនប្រជាពលរដ្ឋអោយបានល្អ និងទាន់ពេលវេលាសំដៅធ្វើយ៉ាងណាអោយប្រជាពលរដ្ឋមានការពេញចិត្ត

ចក្ខុវិស័យ

• ប្រជាពលរដ្ឋ នឹងទទួលបាននូវសេវាដឹកជញ្ជូនសាធារណៈមួយដ៏ល្អ និងបង្កើតភាពស៊ីវិល័យក្នុងការទាក់ទាញភ្ញៀវទេលចរណ៍ជាតិ អន្តរជាតិ
• ប្រជាពលរដ្ឋ មានការយល់ដឹងពីសារប្រយោជន៍ នៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈនឹងចូលរួមសហការទាំងអស់គ្នា
• ចូលរូមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយ:ការផ្តល់សេវាដឹកជញ្ជូនសាធារណៈមួយដែលមានតំលៃសមរម្យធានាបានសុវត្តិភាព និង ផាសុកភាព

ព័ត៌មានថ្មីៗ

ការប្រកាសដាក់អោយប្រើប្រាស់

ការប្រកាសដាក់អោយប្រើប្រាស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង...

សេចក្តីជូនដំណឹង

វីដេអូ

ទំព័រហ្វេសប៊ុក